ក្លិបព្រះខ័នរាជស្វាយរៀង គ្រោងនឹងសាងសង់កន្លែងអង្គុយដល់អ្នកគាំទ្របន្ថែមទៀត បន្ទាប់ពីកំណើនអ្នកគាំទ្រនៅខេត្តស្វាយរៀងមានកំណើនច្រើនគួរឲ្យកត់សម្គាល់ពីមួយប្រកួតទៅមួយប្រកួត។ នេះបើតាមឯកឧត្តមប្រធានក្លិបព្រះខ័នរាជស្វាយរៀងបានបង្ហាញគំរូផ្លង់ អភិវឌ្ឍមួយនេះនៅគេហទំព័រហ្វេសប៊ុករបស់លោក៕
