ខ្សែប្រយុទ្ធវ័យក្មេង Endrick បានស៊ុតបញ្ចូលទីមួយគ្រាប់ជួយឲ្យ Real Madrid យកឈ្នះ Real Sociedad ដោយលទ្ធផល ១-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ពាន Copa del Rey កាលពីយប់មិញ។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានទាត់បាល់បញ្ចូលទីដ៏អស្ចារ្យក្នុងវគ្គទី១ បន្ទាប់ការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Jude Bellingham ។ យ៉ាងណាមិញ ការប្រកួតត្រូវបានផ្អាកមួយសន្ទុះ បន្ទាប់ពីមានការពិភាក្សារវាងអាជ្ញាកណ្តាល និងប្រធានក្រុម Real Madrid កីឡាករ Vinicius Jr ចំពោះករណីរើសអើងជាតិសាសន៍ ។
សូមជម្រាបថា Real Madrid បានឈ្នះពានរង្វាន់ Copa del Rey ចំនួន២០ ដង ហើយនឹងសង្ឃឹមថានឹងឈានទៅវគ្គផ្តាច់ព្រ័ត្រមួយផ្សេងទៀតជាមួយនឹងការប្រកួតជើងទី២ដែលនឹងធ្វើឡើងនៅថ្ងៃទី ១ ខែមេសា នៅកីឡដ្ឋាន Bernabeu ៕
