ព្រឹត្តិការណ៍​រាត្រីសមោសរសប្បុរសធម៌ ក្រោម​កិច្ច​សហការ​រវាង​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយ​សមាគមឱសថការីខ្មែរនៅប្រទេស បារាំង ដើម្បីកៀគរថវិការជូនមន្ទីពេទ្យកុមារនៅកម្ពុជា

នារាត្រី​ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីរាត្រីសមោសរសប្បុរសធម៌ ដែល​ជា​កម្មវិធី​មួយ​ក្រោម​កិច្ច​សហការ​រវាង​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយ​នឹង​សមាគមឱសថការីខ្មែរនៅប្រទេសបារាំង នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ និងមានវត្តមានយាងដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សមាគមឱសថការីខ្មែរនៅប្រទេសបារាំង តំណាងមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្នុងកម្មវិធីរាត្រីសមោសរ ក៏មានកម្មវិធីសម្ដែងសិល្បៈទស្សនីយភាព និងប្រគំបទភ្លេងជាច្រើន ដែលសម្ដែង និងប្រគំដោយសិល្បករ សិល្បការិនីនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌សិល្បៈ។

គោលបំណងសំខាន់នៃកម្មវិធីនេះ ប្រារព្ធធ្វើឡើង ដើម្បីកៀរគរថវិកាសម្រាប់ឧបត្ថម្ភ គាំទ្រជួយដល់មន្ទីរពេទ្យកុមារនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះសប្បុរសជនបានចូលរួមថវិកា ដោយបានឧបត្ថម្ភដល់មន្ទីរពេទ្យចំនួន ៣រួមមាន៖

– មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ថវិកាចំនួន ៣៦,០០០ ដុល្លារអាមេរិក

– មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ថវិកាចំនួន ១២,០០០ ដុល្លារអាមេរិក

– មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ថវិកាចំនួន ១២,០០០ ដុល្លារអាមេរិក៕

Written by 

Related posts

Leave a Comment