ថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានបន្តចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសG20នៅក្រុងចូហានណេសប៊ឺក។លោកWangYiបានលើកឡើងសំណើរបស់ភាគីចិនស្តីពីគោលដៅសហប្រតិបត្តិការនៅដំណាក់កាលបន្ទាប់នៃក្រុមប្រទេសG20ដោយផ្សារភ្ជាប់ប្រធានបទនៃកិច្ចប្រជុំកំពូល “សាមគ្គីភាព សមភាព និងចីរភាព”។
ទី១ ពង្រឹងនូវគ្រឹះមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសG20តាមរយៈសាមគ្គីភាព។ប្រកាន់ខ្ជាប់នូវការស្វែងរកចំណុចឯកភាពនិងរក្សាទុកគំនិតខុសគ្នា ប្រមូលផ្តុំចំណុចឯកភាពនិងដោះស្រាយចំណុចខុសគ្នា មិនធ្វើការបំបែកបំបាក់និងបដិបក្ខ ប្រឆាំងការបដិបក្ខគគ្នាជាក្រុម។
ទី២ ផ្តល់កម្លាំងដល់មាគ៌ាឈានទៅមុខនៃក្រុមប្រទេសG20តាមរយៈសមភាព។ប្រកាន់ខ្ជាប់នូវការពិភាក្សារួមគ្នា កសាងរួមគ្នានិងចែករំលែករួមគ្នា ចាត់ទុកគ្នាជាដៃគូជាជាងគូសត្រូវ ចាត់ទុកការអភិវឌ្ឍរបស់គ្នាជាកាលានុវត្តភាពជាជាងបញ្ហប្រឈម។
ទី៣ ត្រួសត្រាយអនាគតថ្មីនៃក្រុមប្រទេសG20តាមរយៈ “ការអភិវឌ្ឍដោយនិរន្តរភាព។បន្តតម្កល់បញ្ហាពិភាក្សានៃការអភិវឌ្ឍជាអាទិភាពនៃរបៀបវារៈនៃក្រុមប្រទេសG20 ប្រែក្លាយស្មារតីពហុភាគីនិយមទៅជាប្រតិបត្តិការជាក់ស្តែងដល់ការអភិវឌ្ឍរបស់អាហ្វ្រិកតាមរយៈកិច្ចការអភិវឌ្ឍជានិរន្តរភាព។
លោកWangYiបានលើកឡើងថា អាហ្វ្រិកកំពុងឆ្លងកាត់ការភ្ញាក់រលឹកថ្មី។ប្រទេសចិនកំពុងរួមជាមួយដៃគូអាហ្វ្រិក ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវ “សកម្មភាពជាដៃគូធំៗទាំង១០”ប្រកបដោយទំនើបកម្ម រីករាយបន្តផ្តល់កម្លាំងនៃសហប្រតិបត្តិការរវាងក្រុមប្រទេសG20ដើម្បីសម្រេចបាននូវវិបុលភាពនិងវឌ្ឍនភាពរួមគ្នា៕
