ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥សម្រាប់តំបន់ Top6 ដំណាក់កាលទី២ នឹងចាប់ផ្ដើមប្រកួតនៅល្ងាចនេះ ដោយក្លិបបាល់ទាត់វិសាខា នឹងបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមភ្នំពេញក្រោន វេលាម៉ោង ១៨:00 ដែលជាការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី២៣។
ចំណែក១គូទៀត មិនស្ថិតនៅតំបន់ Top6 គឺជាការជួបគ្នារវាង ក្រុមឡាហ្វ ខេត្តព្រះសីហនុ និង សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ វេលាម៉ោង១៨:00នាទីល្ងាចនាកីឡដ្ឋានឡាហ្វ ខេត្តព្រះសីហនុ៕
