រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃ របស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងដីចំនួន០២កន្លែងដែលមានផ្ទៃដីសរុប ១១៩,២៤ហិកតា (មួយរយដប់ប្រាំបួនហិកតា ម្ភៃបួនអា) និងដំណាំនៅលើដីខាងលើទាំងអស់ ក្នុងតំបន់ឧទ្យានជាតិម៉ឺនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដូចមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងភ្ជាប់មកជាមួយ៕



