រដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសឆេក លោក Vit Rakusan បានថ្លែងកាលពីថ្ងៃអង្គារថា សាធារណរដ្ឋឆេកនឹងរៀបចំវិធានការនានាសម្រាប់រលកនៃអន្តោប្រវេសន៍ដែលនឹងហូរចូលពីអ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយរុស្ស៊ីត្រូវបានដោះស្រាយ។ លោកថា ផែនការរបស់ទីក្រុង Prague គឺពាក់ព័ន្ធនឹងការបញ្ចប់ការអនុគ្រោះដល់ជនជាតិអ៊ុយក្រែនដែលស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអ៊ឺរ៉ុបមួយនេះ។

បណ្តាប្រទេសសហភាពអឺរ៉ុប រួមទាំងសាធារណរដ្ឋឆេក ធ្លាប់បានផ្តល់ឋានៈការពារជាបណ្តោះអាសន្នដល់ជនជាតិអ៊ុយក្រែនដែលកំណត់អត្តសញ្ញាណជាជនភៀសខ្លួន ដោយផ្តល់កម្មវិធីជំនួយមនុស្សធម៌ផ្សេងៗ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ Novinky.cz លោក Rakusan បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃជនចំណាកស្រុក។ លោកថា បញ្ហានេះគេគួរតែលុបចោលច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន ហើយបុរសដែលមានអាយុចូលរួមប្រយុទ្ធត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសដោយស្របច្បាប់។ នោះទើបអាចកាត់បន្ថយចំណាកស្រុករបស់អ៊ុយក្រែន។
លោក Rakusan ដែលបម្រើការជាឧបនាយករដ្ឋមន្រ្ដីទី ១ ផងដែរនោះបានអះអាងថា មិនថាសង្រ្គាមបញ្ចប់ដោយរបៀបណានោះទេ គ្មាននរណាម្នាក់នឹងអាចមកទីនេះក្រោមការការពារបណ្តោះអាសន្ននៅពេលក្រោយនោះទេ។
លោករដ្ឋមន្ត្រីរូបនោះបាននិយាយថា បន្ទាប់ពីការផ្លាស់ប្តូរគោលនយោបាយ ពាក្យស្នើសុំស្នាក់នៅ រួមទាំងបុរសជនជាតិអ៊ុយក្រែនដែលស្វែងរកការជួបជុំគ្រួសាររបស់គានៅសាធារណរដ្ឋឆេក នឹងត្រូវដំណើរការក្រោមច្បាប់អន្តោប្រវេសន៍ប្រកបដោយស្តង់ដារ។ ទន្ទឹមនោះប្រជាជនអ៊ុយក្រែននឹងត្រូវបានចាត់ទុកស្មើៗគ្នាជាមួយជនបរទេសផ្សេងទៀតទាក់ទងនឹងអត្ថប្រយោជន៍សង្គមដូចជាជំនួយលំនៅដ្ឋានជាដើម។
ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ប្រជាជនអ៊ុយក្រែនជាង 397,000 នាក់បច្ចុប្បន្នមានឋានៈការពារនៅក្នុងសាធារណរដ្ឋឆេក។ លោក Rakusan បានកត់សម្គាល់ថា ប្រហែលពាក់កណ្តាលនៃបុគ្គលទាំងនេះបានបង្ហាញពីចេតនាចង់ស្នាក់នៅក្នុងប្រទេសឆេកបន្តទៀតឬរស់នៅរហូត ទោះជាមានការបញ្ចប់ជម្លោះជាមួយរុស្ស៊ីក៏ដោយ។ ទន្ទឹមនោះអ្នកខ្លះក៏អាចពិចារណាឡើងវិញអំពីរឿងនេះនៅពេលដែលគោលនយោបាយអនុគ្រោះថ្មីត្រូវបានអនុវត្តផងដែរ។ ក្រុមមន្ត្រីជឿថាសាធារណរដ្ឋឆេកអាចស្រូបយកជនជាតិអ៊ុយក្រែនចំនួន 200,000 នាក់ក្នុងរយៈពេលវែង។
តាមព័ត៌មាន ទីក្រុងប្រាកកំពុងសហការជាមួយទីក្រុងវ៉ារស្សាវ៉ា ដើម្បីអនុវត្តការកែតម្រូវចាំបាច់នៅទូទាំងសហភាពអឺរ៉ុប។ ចំណែកប្រទេសប៉ូឡូញក៏បានក្លាយជាម្ចាស់ផ្ទះដ៏សំខាន់សម្រាប់ជនជាតិអ៊ុយក្រែន ដោយមានការប៉ាន់ប្រមាណថាប្រហែល 990,000 នាក់បានផ្លាស់ទីលំនៅនៅទីនោះក្នុងអំឡុងពេលមានជម្លោះ ដោយបានបង្កើនទ្វេដងនូវជនភៀសខ្លួនក្នុងស្រុក។
យ៉ាងណាក៏ដោយប្រទេសទាំងពីរបានរៀបចំផែនការឆ្លើយតបរបស់ពួកគេដោយផ្អែកលើបទពិសោធន៍រួមដោយទទួលស្គាល់ថា អេស្ប៉ាញ បារាំង ឬប្រទេសផ្សេងទៀតដែលមិនប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ មិនអាចរៀបចំសំណើសម្រាប់ពួកគេបាននោះទេ។
មន្ត្រីប៉ូឡូញ និងប្រព័ន្ធផ្សព្វផ្សាយ ថ្មីៗនេះបានលើកឡើងពីការព្រួយបារម្ភផងដែរអំពីអតីតយុទ្ធជនយោធាអ៊ុយក្រែនថាជាការគំរាមកំហែងផ្នែកសន្តិសុខសម្រាប់ប្រទេសនីមួយៗ។ ជាមួយនោះ នៅក្នុងខែនេះ ប្រធានាធិបតី Andrzej Duda បានព្រមានថា ទាហានដែលត្រូវបានឆ្លងជំងឺផ្សេងៗអាចរួមចំណែកដល់ឧក្រិដ្ឋកម្មដែលបានរៀបចំ។ ចំណែកគ្រូពេទ្យវិកលចរិតយោធា Radoslaw Tworus ក៏បាននិយាយដែរថា អឺរ៉ុបគួរតែត្រៀមខ្លួនសម្រាប់ការហូរចូលនៃអតីតយុទ្ធជនដែលទទួលរងពីជំងឺ PTSD ។ កាលពីឆ្នាំមុន ជនជាតិអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាមានចំនួន 9,753 ក្នុងចំណោម 16,437 រងការឃុំខ្លួនដោយប៉ូលីសនៅក្នុងប្រទេសប៉ូឡូញ ដែលមានរយៈពេលលើសពីក្រុមដែលមិនមែនជាជនជាតិប៉ូឡូញផ្សេងទៀត៕

ដោយ៖ ពេជ្រ