កីឡា៖ លោក Ruud van Nistelrooy អតីតគ្រូបង្វឹកបណ្ដោះអាសន្នក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាសម្រាប់តំណែងអ្នកចាត់ការទូទៅនៅក្លិបចំនួនពីររួមមាន Hamburg និង Leicester City ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការចាកចេញពីតំណែងរបស់លោកនៅ Old Trafford ។
យោងតាមការចេញផ្សាយរបស់អ្នកកាសែតអាល្លឺម៉ង់ថា លោក Van Nistelrooy កំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Hamburg បន្ទាប់ពីការបណ្តេញលោក Steffen Baumgart នៅចុងសប្តាហ៍នេះ ប៉ុន្តែយោងទៅតាមអ្នកកាសែត Rudy Galetti បានឲ្យដឹងថាក្លឹប Leicester City បានទាក់ទងលោក Ruud van Nistelrooy ផងដែរ បន្ទាប់ពីបណ្តេញលោក Steve Cooper ចេញពីតំណែងកាលពីថ្ងៃអាទិត្យ៕