ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយេប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា”។
វគ្គបណ្តុះបណ្តាលនេះរៀបចំធ្វើ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន (សាលសត្យា) ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដែល មានសិក្ខាកាមជាមន្ត្រីរាជការក្រសួងចូលរួម សរុបចំនួន ៥៦រូប៕





