មន្ត្រីការពារជាតិកំពូល ប្រកាសម្ដងទៀតមិនឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនដាច់ខាត

រដ្ឋមន្ត្រីការពារជាតិ លោក Katz បាននិយាយ នៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូអាមេរិកមួយក្រុមថា អ៊ីស្រាអែល នឹងមិនយល់ព្រមចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនទេ ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់អត្ថិភាពរបស់ខ្លួន ។

លោក Katz បានលើកឡើងថា អ៊ីស្រាអែល នឹងមិនយល់ព្រមចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនដែលនឹងបង្កគ្រោះថ្នាក់ដល់អត្ថិភាពនោះទេ។ អាទិភាពរបស់អ៊ីស្រាអែលគឺច្បាស់ណាស់ រួមមានការការពារអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ ការដោះលែងចំណាប់ខ្មាំងទាំងអស់ ការលុបបំបាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយបន្ទាប់មកកិច្ចព្រមព្រៀង (ស្តីពីការធ្វើឱ្យមានលក្ខណៈធម្មតា) ជាមួយអារ៉ាប៊ីសាអូឌីត ។

មន្ត្រីការពារជាតិកំពូលរូបនេះ បានបន្ថែមថា មានតែផែនការលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែមួយគត់ដែលអាចធានាសុវត្ថិភាពអ្នកស្រុកអ៊ីស្រាអែល បន្ទាប់ពីជម្លោះផ្ទុះឡើងមកនេះ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវម្ដងទៀតឲ្យប្រជាជនប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់ហ្គាហ្សា គួរតែចាកចេញពីតំបន់ជុំវិញដោយស្ម័គ្រចិត្ត ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment