នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោក រីករាយនឹងការពិតដែលថាប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែន តាមរយៈការចរចាដោយសន្តិវិធីដោយទូរស័ព្ទទៅមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងលោក Vladimir Zelensky ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតក្នុងកិច្ចពិភាក្សាជាមួយលោក Trump, លោក Modi បានលើកឡើងថា ខ្ញុំរីករាយណាស់ សម្រាប់គំនិតផ្តួចផ្តើមរបស់លោក Trump ក្នុងការស្តារសន្តិភាព និងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកជាមួយ លោក Putin និងលោក Zelensky ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា ក៏តស៊ូមតិដើម្បីរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាំងពីចាប់ផ្តើមមកម្ល៉េះ។
លោក Modi បានបន្ថែមថា ពិភពលោកគិតថាឥណ្ឌា ជាប្រទេសអព្យាក្រឹតក្នុងដំណើរការទាំងមូល។ ប៉ុន្តែនេះមិនមែនជាការពិតទេ។ ឥណ្ឌា មានភាគីម្ខាង ហើយភាគីនោះមានសន្តិភាព។ តាំងពីថ្ងៃដំបូងមក ខ្ញុំបាននិយាយអំពីសារៈសំខាន់នៃកិច្ចសន្ទនា និងការទូតដំណោះស្រាយសន្តិភាព ។
លោក បន្តថា ខ្ញុំមានការជឿជាក់យ៉ាងម៉ឺងម៉ាត់ថាបញ្ហាមិនអាចដោះស្រាយបាននៅសមរភូមិ។ ភាគីទាំង ២ ត្រូវតែចូលតុចរចា ៕

ដោយ៖ ពេជ្រ