ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកាស​នាំយកខ្សែ​ប្រយុទ្ធសញ្ជាតិ​ប្រេស៊ីលពីលីគ​អ៊ុយរូហ្គាយ

ក្លិបបាល់ទាត់ព្រះ​ខ័ន​រាជ​ស្វាយរៀង បានប្រកាសនាំយកខ្សែ​ប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល ​Breno​ Caetano​ វ័យ២៧ឆ្នាំ កម្ពស់​ ១,៧៧​m លេង​តំណែង​ ខ្សែ​ប្រយុទ្ធ​ស្លាប ធ្លាប់​លេង​នៅ​លីគ​ប្រេស៊ីល​ ​និង​លីគ​អ៊ុយរូហ្គាយ។

គោល​ដៅ​ធំ​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​​ក្នុង​ការ​នាំ​យក​កីឡាករ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​ ​Breno Caetano គឺ​ដើម្បី​មក​ជួយ​នៅ​តំបន់​ប្រយុទ្ធ​ឱ្យ​កាន់​តែ​មុត​ស្រួច​ ត្រៀម​ការ​ប្រកួត​ពានរង្វាន់​លំដាប់​ទី 3 ទ្វីប​អាស៊ី​ AFC Challenge League វគ្គ៨ក្រុម​ចុងក្រោយ ដែល​ពានរង្វាន់​មួយ​នេះ​ គឺ​មិន​បាន​កំណត់​កីឡាករ​បរទេស​ចូល​លេង​នៅ​លើ​ទីលាន​នោះ​ទេ៕

Written by 

Related posts

Leave a Comment