រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានព្រមានក្រុមហាម៉ាស់ថា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីបនឹងកាន់តែមានភាពតានតឹងជាងមុនពេលមានបទឈប់បាញ់ ហើយបើចង់ឲ្យវាធូរស្រាលលុះត្រាតែក្រុមអ៊ីស្លាមប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលតាមការគ្រោងទុក។

លោក Katz ប្រមុខការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅថ្ងៃសៅរ៍ទេ ទ្វារនរកនឹងបើកសម្រាប់ពួកគេ ដូចដែលប្រធានាធិបតីអាមេរិកបានសន្យានោះហើយ។
លោកបានបន្តថា សង្គ្រាមហ្កាហ្សាថ្មីនឹងមានភាពតានតឹងខុសពីមុនបទឈប់បាញ់។ ការកត់សម្គាល់នេះបានធ្វើតាមការប្រកាសកាលពីថ្ងៃចន្ទដោយក្រុមហាម៉ាស់ថា ខ្លួននឹងពន្យារពេលការដោះលែងចំណាប់ខ្មាំងជុំទីប្រាំមួយ ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ។
ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដោយសារតែការបរាជ័យក្នុងការអនុញ្ញាតឱ្យការផ្គត់ផ្គង់ជំនួយពេញលេញចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
ក្រុមហាម៉ាស់បានបង្ហាញកាលពីថ្ងៃពុធដែរថា គណៈប្រតិភូរបស់ខ្លួនបានបើកកិច្ចប្រជុំមួយនៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាពីវិធីឆ្លើយតបនឹងឆ្ពោះទៅមុខ។ អេហ្ស៊ីបកំពុងដើរតួជាអ្នកសម្រុះសម្រួលសម្រាប់ការចរចាជាមួយអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់មួយបានដកស្រង់ប្រភពពីប្រទេសអេហ្ស៊ីបដែលនិយាយថាអ្វីៗកំពុងឆ្ពោះទៅរកការទម្លាយ ការពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តការដោះលែងអ្នកជាប់ឃុំពីភាគីទាំងពីរ។ ប៉ុន្តែគេនៅចាំមើលថាតើកិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានអនុវត្តជានិរន្តរ៍ឬយ៉ាងណា៕

ដោយ៖ ពេជ្រ