មន្ត្រីរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បរិបទថ្មីៗអំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលភ្ជាប់ទៅក្រុមជ្រុលនិយម និងគម្រោងស្រមោលនានាធ្វើឱ្យមានសុពលភាពចំពោះការព្រួយបារម្ភជាទូទៅនោះ ហាក់ដូចជាមិនមានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ ព្រោះថា រុស្ស៊ីបានដឹងនិងបង្ហាញជាសាធារណនូវឧបាយកលរបស់ USAID ជាយូមកហើយ។ លោកVassily Nebenzia បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបែបនេះកាលពីថ្ងៃចន្ទ។

គួររំលឹកថា នៅក្នុងបទបញ្ជាប្រតិបត្តិដំបូងបន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី 20 ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក ដោយរង់ចាំការត្រួតពិនិត្យរយៈពេល 3 ខែ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃផែនការទូលំទូលាយដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលយ៉ាងច្រើន។ ក្នុងនោះក៏រួមមាន USAID ដែលជាទីភ្នាក់ងារចម្បងរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់គ្រប់គ្រងជំនួយបរទេស និងគម្រោងនយោបាយនៅបរទេសផងដែរ។
ទីភ្នាក់ងារនេះស្ថិតក្រោមការត្រួតពិនិត្យដោយនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដែលទើបបង្កើតថ្មី (DOGE) ដែលដឹកនាំដោយ Tesla និងនាយកប្រតិបត្តិ SpaceX លោក Elon Musk កាលពីដើមខែនេះ។ ក្រោយមក Musk បានដាក់ឈ្មោះវាថាជា “អង្គការឧក្រិដ្ឋកម្ម” ដែលគាត់ជឿថាកំពុងផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវអាវុធជីវសាស្រ្ត រួមទាំងគម្រោងដែលត្រូវបានចោទប្រកាន់ថានាំទៅដល់ការលេចចេញនូវ Covid-19 ផងដែរ។
លោក Nebenzia បាននិយាយថា ប្រទេសរុស្ស៊ីមិនមានការភ្ញាក់ផ្អើលទាល់តែសោះចំពោះការបង្ហាញថ្មីៗទាក់ទងនឹងសកម្មភាពរបស់ USAID។ លោកថា បញ្ហានេះយើងបាននិយាយជាយូរមកហើយអំពីការពិតដែលថា USAID ត្រូវបានផ្តល់ហិរញ្ញប្បទានដល់ធាតុរ៉ាឌីកាល់នៅទូទាំងពិភពលោក ប៉ុន្តែការនិយាយការពិតទាំងនោះត្រូវបានច្រានចោលហើយត្រូវបានគេចោទថាជាការឃោសនារបស់រុស្ស៊ីទៅវិញ។
កាលពីសប្តាហ៍មុន សមាជិកសភាជាន់ខ្ពស់រុស្ស៊ី លោក Konstantin Kosachev បាននិយាយថា ការចោទប្រកាន់របស់លោក Musk ប្រឆាំងនឹង USAID គ្រាន់តែបញ្ជាក់ពីអ្វីដែលទីក្រុងមូស្គូបានដឹងទាំងអស់គ្នាយូរហើយ។ រុស្ស៊ីបានដឹងថា USAID កំពុងឧបត្ថម្ភដល់មន្ទីរពិសោធន៍ជីវសាស្រ្តជុំវិញពិភពលោក រួមទាំងនៅអ៊ុយក្រែនផងដែរ។ លោក Kosachev ដែលជាអនុប្រធាននៃសភាជាន់លើនៃសភារុស្ស៊ីបាននិយាយបែបនេះនៅក្នុងសារបង្ហោះ Telegram ។
លោកបានបញ្ជាក់ថាយើងបានឃើញការផ្តល់មូលនិធិនេះតាមរយៈ USAID ដែលយោងទៅតាមសមាជិកសភាដែលធ្លាប់ធ្វើជាសហប្រធានគណៈកម្មាធិការស៊ើបអង្កេតសភាដែលកំពុងសិក្សាសកម្មភាពនៃមន្ទីរពិសោធន៍ជីវសាស្ត្ររបស់សហរដ្ឋអាមេរិក។ លោកបានអះអាងថា ជំនួយរបស់ USAID ជាញឹកញាប់គ្រាន់តែជាការបិទបាំងសម្រាប់គម្រោងយោធាអាមេរិកដែលភ្ជាប់នឹងបច្ចេកវិទ្យាអាវុធជីវសាស្ត្រតែប៉ុណ្ណោះ។
នៅដើមខែកុម្ភៈ ទីភ្នាក់ងារនេះបានបិទការិយាល័យធំរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហើយបានប្រាប់បុគ្គលិកឱ្យនៅឱ្យឆ្ងាយ បន្ទាប់ពីលោក Trump បញ្ឈប់កម្មវិធីរបស់ខ្លួន។ យ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍កន្លងទៅ តុលាការសហរដ្ឋអាមេរិកបានហាមឃាត់ជាបណ្ដោះអាសន្ន USAID ពីការដាក់បុគ្គលិករាប់ពាន់នាក់ឲ្យឈប់សម្រាកដោយមានប្រាក់ខែ។ បណ្តឹងមួយក៏ត្រូវបានដាក់ក្នុងនាមសហជីពចំនួនពីរដែលតំណាងឱ្យកម្មករសហព័ន្ធក្នុងគោលបំណងរារាំងទីភ្នាក់ងារនេះពីការបិទទ្វារ៕

ដោយ៖ ពេជ្រ