ត្រាំ ថាជំនួបជាមួយ ពូទីន ត្រូវការពេលវេលាបន្តិចសិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក អាចជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពេលដែលត្រឹមត្រូវ ហើយថាលោក រំពឹងថានឹងមានការសន្ទនាតាមទូរស័ព្ទបន្ថែមទៀតជាមួយមេដឹកនាំរូបនេះ នាពេលអនាគត។

លោក ត្រាំ បានលើកឡើង កាលពីថ្ងៃអាទិត្យថា ខ្ញុំស្រមៃថាខ្ញុំនឹងជួបជាមួយលោក ពូទីន ក្នុងពេលដែលត្រឹមត្រូវ ។ នៅពេលត្រូវបានសួរថាតើលោក នឹងមានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ឬទេ លោកត្រាំ ឆ្លើយថាមាន ។

លោក បានបន្ថែមថា យើងនឹងពិភាក្សាពីជម្លោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា យើងត្រូវតែបញ្ចប់សង្រ្គាមនោះ។ ហើយយើងត្រូវតែបញ្ចប់ក្នុងពេលឆាប់ៗ ។

យោងតាមរបាយការណ៍កាសែតមួយចំនួន រាយការណ៍ថា លោក Trump នឹងពិភាក្សាជាមួយលោក Putin តាមទូរស័ព្ទ ដើម្បីព្យាយាមចរចាបញ្ចប់ជម្លោះអ៊ុយក្រែន។

ក្រោយមក អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា លោកមិនអាចបញ្ជាក់ ឬបដិសេធរបាយការណ៍អំពីទំនាក់ទំនងរវាងមេដឹកនាំទាំង ២ នេះ បានទេ ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment