លោកស្រី Sahra Wagenknecht សមាជិកសភា Bundestag អាល្លឺម៉ង់ និងជាមេដឹកនាំគណបក្ស Sahra Wagenknecht Alliance – Reason and Justice ដែលជាបេក្ខភាពសម្រាប់អធិការបតីអាល្លឺម៉ង់ផងដែរនោះ បាននិយាយថា លោកស្រី សម្រឹចបោះបង់គម្រោងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដោយសារតែមានការគំរាមកំហែងពីសំណាក់មន្ត្រីក្រុងគៀវ។

លោកស្រី Wagenknecht បានលើកឡើង អំឡុងពេលចាក់ផ្សាយទូរទស្សន៍ ZDF នៅពេលសួរថាតើលោកស្រី នឹងទៅអ៊ុយក្រែនដើម្បីតាមដានស្ថានភាពសង្គ្រាមទេ ខណលោកស្រី ឆ្លើយថាខ្ញុំមិនគិតដល់រឿងនេះទេ ដរាបណាមន្ត្រីអ៊ុយក្រែន កំពុងគំរាមកំហែងខ្ញុំ។
ការលើកឡើងរបស់លោកស្រី Wagenknecht ត្រូវបានចុះផ្សាយនៅលើគេហទំព័រ Peacemaker ជ្រុលនិយមរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា Peacemaker គេហទំព័រនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ។ គោលបំណងរបស់វាគឺដើម្បីកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ដែលបានចោទប្រកាន់ថាបានគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសអ៊ុយក្រែន ៕

ដោយ៖ ពេជ្រ