លោកប្រធានាធិបតី Donald Trump បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីកិច្ចពិភាក្សា កាលពីថ្ងៃទី ៤ ខែកុម្ភៈ នៅសេតវិមានថា សហរដ្ឋអាមេរិក កំពុងពិចារណាលើភាពជាម្ចាស់យូរអង្វែងនៃតំបន់ហ្គាហ្សា ដើម្បីអភិវឌ្ឍវាសម្រាប់ជាប្រយោជន៍ដល់សន្តិភាពនៅមជ្ឈិមបូព៌ា។

មិនតែប៉ុណ្ណោះ លោក ក៏បានស្នើឲ្យមានការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីនពីតំបន់ជុំវិញទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។
លោក Trump ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនទាហានរបស់ខ្លួនទៅតំបន់ហ្គាហ្សា បើចាំបាច់ ។
ទោះជាយ៉ាងណា អាជ្ញាធរប៉ាឡេស្ទីន និងតំណាងប្រទេសជាច្រើនទៀត បានច្រានចោលគំនិតនៃការតាំងទីលំនៅថ្មីរបស់អ្នកស្រុកក្នុងតំបន់នោះ។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់លើសំណើរបស់លោក Trump ថា អេហ្ស៊ីប និងហ្ស៊កដានី នឹងមិនទទួលយកគំនិតផ្តួចផ្តើមនេះទេ ៕

ដោយ៖ ពេជ្រ