កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និយាយថារូបគេនឹងមិនត្រឡប់មក Sporting វិញនោះទេ មុនពេលចូលនិវត្តន៍។ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano។
Ronaldo បន្តថា“ខ្ញុំចូលចិត្តមើលការប្រកួតរបស់ Sporting ព្រោះវាជាក្រុមរបស់ខ្ញុំ! ប៉ុន្តែខ្ញុំមិនដែលគិតថាចង់វិលត្រឡប់ទៅទីនោះវិញឡើយ”។“អាជីពរបស់ខ្ញុំបានចាប់ផ្តើមនៅ ព័រទុយហ្គាល់… ហើយវាមិនមែនមកពីខ្ញុំមិនចូលចិត្តបាល់ទាត់ព័រទុយហ្គាល់ ឬគ្មានគុណភាពទេ”.។“ខ្ញុំគ្រាន់តែគិតថាអ្វីគ្រប់យ៉ាងសុទ្ធតែមានពេលវេលាកំណត់។ដូច្នេះខ្ញុំមិនដែលគិតអំពីការវិលត្រឡប់មកវិញទេ”៕
