កូរ៉េខាងត្បូង៖ ទាហានកូរ៉េ​ខាង​ជើង ខ្ចរខ្ចាយពីសមរភូមិអ៊ុយក្រែន តាំងពីខែមករា មកម៉្លេះ

ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងពីអវត្តមានកងទ័ពកូរ៉េខាងជើង ក្នុងការចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅលើខ្សែបន្ទាត់ជួរមុខតំបន់ Kursk ចាប់តាំងពីពាក់កណ្តាលខែមករា មក។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានលើកឡើងថា ចាប់តាំងពីពាក់កណ្តាលខែមករា ហាក់ដូចជាមិនឃើញវត្តមានទាហានកូរ៉េខាងជើង ដែលដាក់ពង្រាយទៅកាន់តំបន់ Kursk នៃប្រទេសរុស្ស៊ី ចូលរួមក្នុងការប្រយុទ្ធនោះទេ ។

ហេតុផល​មួយ​សម្រាប់​បញ្ហា​នេះ​អាច​ជា​ការ​កើត​ឡើង​នៃ​អ្នក​ស្លាប់​ និង​របួស​ច្រើននាក់ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពិត​ប្រាកដ​នៅ​តែ​កំពុងតាមដាន ​។

យោងតាម យោធាអ៊ុយក្រែន ជឿថា ទាហានកូរ៉េខាងជើង ដែលដាក់ពង្រាយនៅជួរមុខក្នុងទីក្រុង Kursk ត្រូវបានដកចេញ បន្ទាប់ពីបាត់បង់យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កន្លងមក គេសង្កេតឃើញវត្ដមានទាហានកូរ៉េខាងជើង បានចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ក្នុងសមរភូមិតទល់នឹងអ៊ុយក្រែន ក្នុងចំនួនគួរឲ្យកត់សម្គាល់មួយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment