មេដឹកនាំសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្លុកមួយនេះ នឹងព្យាយាមជៀសវាងការប៉ះទង្គិចជាមួយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Trump និងជៀសវាងសង្រ្គាមពន្ធដ៏ឆោតល្ងង់ ។

បន្ទាប់ពីចំណាយពេល ៣ ឆ្នាំ ក្នុងការរារាំងរុស្ស៊ី ពីការបំផ្លាញអ៊ុយក្រែន មេដឹកនាំសហភាពអឺរ៉ុបរូបនេះ បានដោះស្រាយ កាលពីថ្ងៃចន្ទ អំពីរបៀបឆ្លើយតបទៅសម្ព័ន្ធមិត្តដ៏សំខាន់ ទាំងការប្តេជ្ញាចិត្តចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្ម និងការដណ្តើមយកទឹកដី ។
ចាប់តាំងពីចូលកាន់តំណែង កាលពីខែមុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមយកពន្ធលើការនាំចូលរបស់ EU ហើយបដិសេធមិនព្រមដកកម្លាំងយោធាពីការកាន់កាប់ Greenland ដែលជាទឹកដីស្វយ័តរបស់សម្ព័ន្ធមិត្តណាតូរបស់ដាណឺម៉ាក ឡើយ ៕

ដោយ៖ ពេជ្រ