កងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ បានកត់ត្រាយន្តហោះចំនួន ២១ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) និងនាវាចម្បាំងចំនួន ៥ គ្រឿងនៃកងនាវាចរ PLA នៅជិតកោះនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹង នៅលើទំព័រ X ថា យន្តហោះចំនួន ៧ គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៅក្នុងច្រកសមុទ្រតៃវ៉ាន់រវាងកោះនេះ និងចិនដីគោក។
សេចក្ដីថ្លែងការណ៍របស់ក្រសួង បានបន្ថែមថា យន្តហោះ PLA ២១ គ្រឿង និងនាវា PLAN ៧ គ្រឿង កំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ ដែលប្រទះឃើញនៅម៉ោង ៦ ព្រឹកថ្ងៃចន្ទនេះ ។
យន្តហោះ ១៤ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ហើយចូលទៅក្នុងតំបន់ ADIZ ភាគខាងជើង និងនិរតីរបស់តៃវ៉ាន់ ខណ ប៉េងប៉ោង PRC ក៏ប្រទះឃើញក្នុងអំឡុងពេលជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលសំណល់នៃកងកម្លាំងគួមីនតាងដែលដឹកនាំដោយឈៀង កៃឆេក (១៨៨៧-១៩៧៥) ភៀសខ្លួនទៅទីនោះ បន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងសង្គ្រាមស៊ីវិលចិន។ ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាខេត្តនៃសាធារណៈរដ្ឋប្រជាមានិតចិន ៕

ដោយ៖ ពេជ្រ