ក្រសួងសាធារណការ និងដៃគូរពាក់ព័ន្ធពិភាក្សាលើគម្រោងកែលម្អផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញ បានរៀបចំកិច្ចប្រជុំមួយពិនិត្យពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

 គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សិក្សាប្រមូលធាតុចូល សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ដែលបានអនុវត្តដោយក្រុមជំនាញការរបស់ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងដោយមានការសហការពីដៃគូពាក់ព័ន្ធនានា។

 ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចសហការរបស់ទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការបញ្ជូនជំនាញការជាន់ខ្ពស់របស់ខ្លួន ដើម្បីពិនិត្យ និងរៀបចំផែនការគម្រោងកែលម្អផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕

Written by 

Related posts

Leave a Comment