បទឈប់បាញ់នៅហ្គាហ្សា ធ្វើឲ្យពលរដ្ឋអ៊ីស្រាអែល ចំអកលោក Netanyahu ថាជាមនុស្សកុហក

ការវិលត្រឡប់របស់ប្រជាជនប៉ាឡេស្ទីនទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ធ្វើឱ្យមានភាពស្មុគស្មាញដល់គោលដៅសង្រ្គាមរបស់លោក Netanyahu ។

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្តេជ្ញា កាលពី១៥ ខែមុន ថាអ៊ីស្រាអែល នឹងសម្រេចជ័យជំនទាំងស្រុង នៅក្នុងសង្គ្រាមហ្គាហ្សា ដោយលុបបំបាត់ក្រុមហាម៉ាស់ និងដោះលែងចំណាប់ខ្មាំងទាំងអស់។

 មួយសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់លេចឡើងជាមួយក្រុមសកម្មប្រយុទ្ធ ពលរដ្ឋអ៊ីស្រាអែល ជាច្រើនហាក់នៅមិនអស់ចិត្ត ចំពោះរឿងនេះ។

មិន​ត្រឹម​តែ​ក្រុម​ហាម៉ាស ​នៅ​បន្តវត្តមានដដែល​នោះ​ទេ ថែមទាំងចំណាប់​ខ្មាំង នៅតែមិនទាន់ដោះលែងអស់នៅឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការងឿងឆ្ងល់យ៉ាងពិតប្រាកដអំពីសមត្ថភាព លោក Netanyahu ក្នុងការធ្វើតាមការសន្យារបស់លោក ដោយសារតែការវិលត្រឡប់របស់ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ទៅកាន់ផ្ទះពួកគេនៅភាគខាងជើងហ្គាហ្សា សប្តាហ៍នេះ។

ទន្ទឹមនោះ ទង្វើទាំងអស់នេះធ្វើឱ្យមានការលំបាកសម្រាប់អ៊ីស្រាអែល ក្នុងការចាប់ផ្តើមសង្រ្គាមឡើងវិញប្រឆាំងនឹងក្រុមហាម៉ាស  ប្រសិនបើភាគីទាំង ២ បន្តបទឈប់បាញ់លើសពីដំណាក់កាលដំបូងរយៈពេល ៦ សប្តាហ៍។

ជាមួយគ្នានោះ លោក Ofer Shelah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិ ក្រុង Tel Aviv បាននិយាយថា គ្មាន​អ្នកទទួល​ជ័យ​ជម្នះ​ទាំងស្រុង​ក្នុង​សង្គ្រាម​នេះ​ទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment