ស៊ីរី ឲ្យ​អ៊ីរ៉ង់​ ឈប់ពង្រីកភាព​ចលាចល​នៅក្រុងដាម៉ាស

លោក Asaad Hassan al-Shibani រដ្ឋមន្ត្រីក្រសួងការបរទេសនៃរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី បាននិយាយថា រដ្ឋាភិបាលនៅទីក្រុងដាម៉ាស ព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការប៉ុនប៉ងពង្រីកអរិយភាពក្នុងប្រទេសនេះ ។

លោក al-Shibani បានបន្ថែមថា អ៊ីរ៉ង់ ត្រូវគោរពឆន្ទៈរបស់ប្រជាជនស៊ីរី ក៏ដូចជាអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយព្រមានប្រឆាំងនឹងការរីករាលដាលភាពចលាចលណាមួយនៅក្នុងប្រទេសស៊ីរី ។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ក្រុមប្រឆាំងប្រដាប់អាវុធបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលនៅទីក្រុងAleppo និងអភិបាលខេត្តអ៊ីដលីប។ គិតត្រឹមថ្ងៃទី ៧ ខែធ្នូ គូប្រជែងរបស់ប្រធានាធិបតីស៊ីរី លោក Bashar Assad បានដណ្តើមយកទីក្រុងធំៗមួយចំនួន រួមមានទីក្រុង Aleppo, Hama, Deir ez-Zor, Deraa និង Homs ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment