ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ”កីឡារស់ក្នុងសន្តិភាព” នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ការប្រកួតនេះមាន ២គូ គឺគូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួម ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ នៅវេលាម៉ោង ១៧៖០០នាទី។
សូមជម្រាបថា ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា អមដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ គឺជា «ទិវាសន្តិភាពនៅកម្ពុជា»៕