ផ្ទះគ្រូពេទ្យ១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ

ខេត្តរតនគីរី÷ ផ្ទះឈើ១ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង នៅកណ្ដាលអធ្រាត្រ រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ នៅក្នុងផ្ទះរបស់លោកគ្រូពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមរបាយការណ៍នគរបាលស្រុកកូនមុំ បានឲ្យដឹងថា ផ្ទះលោកគ្រូពេទ្យ១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំ បន្ទាប់ពីទុស៍សេខ្សែភ្លើងនៅក្នុងផ្ទះ។

ក្នុងនោះមានសមាជិកចំនួន៤នាក់ ប្តីឈ្មោះ ណុប ណោ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូពេទ្យ ត្រូវភ្លើងធ្លាក់ពីលើចំខ្នងរងរបួស។

រីឯប្រពន្ធឈ្មោះ ពេជ្រ ស្រីខួច  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានផ្ទៃពោះ ៦ខែ ប៉ុន្តែមិនរងរបួសនោះទេ។

ចំណែកកូនពីរនាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ មិនមានរងរបួសទេ។

របាយការណ៍បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកូនមុំ ចំនួន ១គ្រឿង ដើម្បីចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ការពារផ្ទះរបស់អ្នកនៅជិតខាង កុំឲ្យភ្លើងរាលដាលបន្តទៅដល់ផ្ទះផ្សេងទៀត ក្នុងករណីអគ្គីភ័យខាងលើនេះ យើងអាចគ្រប់គ្រងស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង៥ និង

៤៥នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកសរុបចំនួន១៣ រថយន្ត។

ក្នុងនោះដែរទ្រព្យសម្បត្តិនៅក្នុងផ្ទះបានខូចខាតទាំងស្រុង រួមមាន:

ផ្ទះឈើប្រកស័ង្កសី ទំហំ ១៤ម៉ែត្រ គុណ ១៧ម៉ែត្រ។

– ទូរទឹកកកចំនួន២

– ទូរស័ព្ទដៃចំនួន ៣គ្រឿង

– គ្រែដេកចំនួន ៤ 

– ឯកសារសំបុត្រកំណើត

– សៀវភៅស្នាក់នៅ

– សៀវភៅគ្រួសារ

– ឯកសាប្លង់ដីនិងសម្ភារមួយចំនួនធំទៀត៕

Written by 

Related posts

Leave a Comment