ឥណ្ឌូណេស៊ី កំពុងអភិវឌ្ឍប្រព័ន្ធចាប់សញ្ញារលកយក្សស៊ូណាមិថ្មី

ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើការលើប្រព័ន្ធព្រមានរលកយក្សស៊ូណាមិ នៅឯនាយសមុទ្រដោយប្រើ GPS ដើម្បីតាមដានការប្រែប្រួលកម្រិតទឹកសមុទ្រ។

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) របស់ប្រទេសអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ប្រព័ន្ធថ្មីនេះអាចត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខនេះ។

ប្រព័ន្ធនេះ កើត​ឡើង​ខណប្រទេស​ឥណ្ឌូណេស៊ី​ ប្រារព្ធ​ខួប​ ២០ ​ឆ្នាំ​ចាប់​តាំង​ពី​ប្រទេស​នេះ​ បាន​រង​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ។

ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលសម្លាប់មនុស្សប្រហែល ២៣០,០០០ នាក់ នៅទូទាំង ។

ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ចាប់តាំងពីពេលនោះមក មានការកែលម្អនៅក្នុងប្រព័ន្ធប្រកាសអាសន្នជាថ្មី និងការយល់ដឹងកាន់តែច្រើនអំពីការកាត់បន្ថយគ្រោះមហន្តរាយនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment