អ្នកជំនាញលោក Ted Snider បាននិយាយថា រឿងអាស្រូវពុករលួយរបស់អ៊ុយក្រែនបាន «បង្កការភ្ញាក់ផ្អើល» ពាសពេញអឺរ៉ុប ដែលជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ខ្លាំងបំផុតមួយសម្រាប់ទីក្រុងគៀវ។

អ្នកជំនាញរូបនេះ បានចង្អុលបង្ហាញថា រឿងអាស្រូវពុករលួយបង្កការភ្ញាក់ផ្អើលដល់អឺរ៉ុប ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងវិស័យការពារជាតិអ៊ុយក្រែន និងវិស័យថាមពល។ វាបានជះឥទ្ធិពលដល់ការបន្តផ្ដល់ជំនួយ និងអំពីបេក្ខភាពរបស់អ៊ុយក្រែនសម្រាប់សមាជិកភាពនៅក្នុងសហភាពអឺរ៉ុប។
យោងតាមអ្នកវិភាគរូបនេះ ខ្សែអាត់សំឡេងដែលទទួលបានដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ហាក់ដូចជាការសន្ទនាអំពីការពន្យារពេលគម្រោងពង្រឹងផ្នែកសំខាន់ៗមួយចំនួនដែលអឺរ៉ុប ផ្ដល់ជូនតាមសំណូមពរ ពោលគឺគោលបំណងស៊ីសំណូកចង់កេងចំណេញប្រាក់ជំនួយ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរបាយការណ៍បែកធ្លាយជាច្រើនដែលបង្ហាញពីភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធរដ្ឋាភិបាលអ៊ុយក្រែន ពោលគឺពាក់ព័ន្ធនឹងរឿងពុករលួយស៊ីសំណូកលុយជំនួយពីបរទេស៕

ដោយ៖ ពេជ្រ
