រសៀលថ្ងៃទី ៩ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងលោក Bach ប្រធានកិត្តិយសពេញមួយជីវិត ដែលអញើ្ជញចូលរួមពិធីបើកការប្រកួតកីឡាជាតិចិនលើកទី១៥នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Baiyun ក្រុង Guangzhou ប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ការប្រកួតកីឡាជាតិចិនជាការប្រកួតកីឡាចម្រុះដែលមានទ្រង់ទ្រាយធំបំផុតនិងកម្រិតខ្ពស់បំផុតរបស់ប្រទេសចិន។ការប្រកួតកីឡាលើកនេះត្រូវរួមគ្នារៀបចំដោយតំបន់ទាំង៣ គឺ ក្វាងទុង ហុងកុងនិងម៉ាកាវ ។ មហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកម្រិតបើកចំហខ្ពស់បំផុតនិងមានសេដ្ឋកិច្ចយ៉ាងរស់រវើកបំផុតនៅក្នុងប្រទេសចិន។ការជំរុញការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវ គឺដើម្បីបង្កើតជាមូលដ្ឋានគាំទ្រយុទ្ធសាស្ត្រសម្រាប់និម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន តំបន់គំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងតំបន់ឈានមុខសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ជឿជាក់ថា ការប្រកួតកីឡាជាតិលើកនេះមិនគ្រាន់តែអាចបញ្ជាក់ពីសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍកីឡារបស់ប្រទេសចិនក្នុងយុគសម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវផងដែរ។
ជាការឆ្លើយតប លោកស្រី Kirsty Coventry និងលោក Bach បានលើកឡើងថា ប្រទេសចិនអនុវត្តយ៉ាងសកម្មនូវស្មារតីអូឡាំពិក ហើយរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍនៃបុព្វហេតុអូឡាំពិកអន្តរជាតិ ជឿងជាក់ថា ការប្រកួតកីឡាជាតិចិនលើកនេះនឹងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយមុខជានឹងជំរុញឱ្យបុព្វហេតុកីឡារបស់ប្រទេសចិនទទួលបានការអភិវឌ្ឍថ្មីជាមិនខាន៕

