អ៊ីស្រាអែល​ ចាប់ផ្ដើមដកទ័ពចេញពីហ្គាហ្សាបណ្ដើរៗហើយ

គេហទំព័រព័ត៌មាន Ynet រាយការណ៍ថា អ៊ីស្រាអែល កំពុងអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការដោះស្រាយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយការដកកម្លាំងក្រុងយេរ៉ូសាឡឹម ពីផ្នែកជាច្រើននៃតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមប្រភពដដែល បានឱ្យដឹងថា បន្ទាប់ពីការបោះឆ្នោតរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីអនុម័តកិច្ចព្រមព្រៀងជាចុងក្រោយ អ៊ីស្រាអែល នឹងត្រូវដកកងទ័ពរបស់ខ្លួនក្នុងរយៈពេល ២៤ ម៉ោង ទៅតាមខ្សែបន្ទាត់ដែលព្រមព្រៀងជាមួយចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា តំណាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើដំណាក់កាលដំបូងនៃផែនការសន្តិភាព បន្ទាប់ពីការចរចានៅប្រទេសអេហ្ស៊ីប រួចរាល់។

លោក ត្រាំ ​បាន​បញ្ជាក់ថា នេះជាជំហាន​ដំបូងដែល​ត្រូវ​បាន​អនុវត្ត ដើម្បីឆ្ពោះ​ទៅ​រក​សន្តិភាព​ដ៏​រឹងមាំ យូរអង្វែង និង​ជា​និរន្តរ៍​៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment