ក្រុមអ្នកមានបុណ្យ Barcelona បានបាត់បង់ឱកាសក្នុងការវិលទៅកាន់កំពូលតារាង La Liga វិញបន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ៤-១ កាលពីយប់មិញ។
៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Sevilla រកបានដោយកីឡាករ A. Sánchez បាល់ប៉េណាលទីនាទីទី១៣ កីឡាករ Isaac Romero នាទីទី៣៧ កីឡាករ José Ángel Carmona នាទីទី៩០ និងកីឡាករ A. Adams នាទីទី៩០+៦ ខណៈ១គ្រាប់របស់ Barcelona រកបានដោយកីឡាករ Rashford នាទីទី៤៥+៧។
លទ្ធផលនេះធ្វើឲ្យ Barcelona បានបាត់បង់ឱកាសក្នុងការវិលទៅកាន់កំពូលតារាង La Liga វិញ ដោយចាញ់ពិន្ទុ Real Madrid ចំនួន២ពិន្ទុ ហើយការបរាជ័យរបស់ក្រុមការពារតំណែងជើងឯកនេះជារងបរាជ័យដ៏អាក្រក់បំផុតរបស់ពួកគេទល់នឹង Sevilla ចាប់តាំងពីការបរាជ័យ ៤-០ ក្នុងឆ្នាំ ១៩៥១៕
