លោក Pep Muñoz ៖ វា​ជា​កិត្តិយសដ៏​​ធំសម្រាប់ខ្ញុំ បើ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

លោក Pep Muñoz អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បាន​ក្លិប Shenzhen Peng City របស់​លីគ​កំពូល​ចិន​ចែក​ផ្លូវ​គ្នា​កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ ២០២៥ បន្ទាប់​ពី​លោក​បាន​ទៅ​ដឹក​នាំ​នៅ​ទៅ​នោះ​​ជិត​ ៣ ខែ។

​​បន្ទាប់​ពីចែក​គ្នា​​ផ្លូវ​ការ លោកបាន​ប្រាប់​ថា ​វា​ជា​បទ​ពិសោធ​ដ៏​លំបាក​នៅ​ប្រទេស​ចិន ប៉ុន្តែ​លោក​​តែង​តែ​ស្ថិត​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន​រហូត ពី​ព្រោះ​បាល់ទាត់​គឺ​បែប​នេះ។ ឥឡូវ​នេះ លោក​​ត្រូវ​ទៅ​ប្រទេស​អេស្ប៉ាញ​​​ដើម្បី​​ជួប​ជុំ​ក្រុម​គ្រួសារ»។

នៅ​ពេល​សួរ​​អំពី​ការងារ​បន្ទាប់ ខណៈ​មាន​អ្នក​គាំទ្រ​ច្រើន​ពេញ​ការងារ​របស់​លោក​កន្លង​មក  លោក Pep Muñoz បាន​ប្រាប់​ថា ៖«ចំពោះ​ការងារ​បន្ទាប់ ខ្ញុំ​បើក​ចំហរ​សម្រាប់​ការងារ​ថ្មី។ ពិត​ណាស់ ដូច​លោក​បាន​លើក​ឡើង​អ៉ីចឹង ខ្ញុំ​ស្គាល់​ច្បាស់​ពី​បាល់ទាត់​កម្ពុជា ហើយ​ក៏​ធ្លាប់​មាន​បទ​ពិសោធ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ចិន​កាល​ពី​មុន​ដែរ។ វា​ជា​តួនាទី​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត ហើយ​ពិត​ជា​​កិត្តិយស​ធំ​​សម្រាប់ បើ​បាន​ការងារ​បែប​នេះ។

លោក​បាន​​បន្ថែម​ថា ៖«​ប៉ុន្តែ​ឥឡូវ​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​​​ល្អ​ហើយ។ ​ខ្ញុំ​ជូន​ពរ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ។ កម្ពុជាតែង​តែធ្វើ​ល្អ​ដាក់​ខ្ញុំ ហើយ​ខ្ញុំ​តែង​តែស្តាប់​ដំណឹង​ពី​ពួក​គេ ប្រសិន​បើ​ត្រូវ​ការ​ខ្ញុំ»។

បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ដឹក​នាំក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ពីរ​រដូវ​កាល​ដ៏​ជោគជ័យ​ដោយ​ឈ្នះ​ជើង​ឯកលីគ​កំពូល​កម្ពុជា ២ លើក ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២ លើក ​ពាន​រង្វាន់​ខេមបូឌាន​ស៊ុបភើ​ខាប់ ១ លើក និង​ជើង​ឯក​រង​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី​៣ AFC Challenge League មុន​ចាក​ចេញ​ទៅ​ដឹក​នាំ​ក្លិប​នៅ​លីគ​កំពូល​ចិន៕(ដកស្រុងពីកម្ពុជាថ្មី)

Written by 

Related posts

Leave a Comment