បាក់​អគារសាលារៀននៅ​ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​ម្នាក់ និង​រាប់​សិប​នាក់​រង​របួស

មន្ត្រីប៉ូលិសម្នាក់ បាននិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីអគារសិក្សាអ៊ីស្លាមមួយកន្លែងដួលរលំនៅលើកោះជ្វាប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ដោយដកស្រង់សម្តីសាក្សីថា សិស្សជាង ១០០ នាក់ ដែលស្ថិតនៅក្នុងអគារសាលារៀនអ៊ីស្លាម Al Khoziny ក្នុងស្រុក Sidoarjo អំឡុងបាក់រលំនោះ។

អ្នកនាំពាក្យប៉ូលីស លោក Jules Abraham Abast បានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសជនរងគ្រោះយ៉ាងហោចណាស់ ៧៩ នាក់ ចេញពីកន្លែងកើតឧបទ្ទវហេតុ។

លោក Jules បាននិយាយថា យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ស្លាប់។ លោក​ បន្ត​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​ទៀត​ដែលជាប់ក្នុងអគារនោះ។

យោងតាម នាយកសាលា លោក Abdus Salam Mujib បានបញ្ជាក់ថា អគារនេះដួលរលំបន្ទាប់ពីកម្មករ បន្តចាក់បេតុងឡើងមួយជាន់ទៀតគឺជាន់ទី ៣ ខណៈគម្រោងគឺសាងសង់ ៤ ជាន់។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរងគ្រោះពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយ ខណៈអាជ្ញាធរ កំពុងខ្នះខ្នែងជួយសង្គ្រោះ៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment