ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមលើផែនការសន្តិភាពថ្មីមួយ សម្រាប់តំបន់ហ្គាហ្សា ដោយព្រមានក្រុមហាម៉ាស ឱ្យទទួលយក។

ផែនការនេះ ស្នើឱ្យបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ ដោយក្រុមហាម៉ាស់ ត្រូវដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ចំនួន ២០ នាក់ និងនៅសេសសល់។
ប្រភពពីប៉ាឡេស្ទីន អះអាងថា សេតវិមាន ផ្តល់នូវសំណើចំនួន ២០ ចំណុច ជុំវិញផែនការខាងលើនេះ។
ផែនការនេះ ទាមទារឱ្យ ក្រុមហាម៉ាស់ បោះបង់អំណាចក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា ហើយទុកទ្វារបើកចំហសម្រាប់រដ្ឋប៉ាឡេស្ទីនជាយថាហេតុនៅពេលណាមួយ៕

ដោយ៖ ពេជ្រ