លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោកជឿជាក់ថា អ៊ុយក្រែន អាចយកមកវិញនូវទឹកដីទាំងអស់ដែលបាត់បង់ទៅឱ្យប្រទេសរុស្ស៊ី។

កន្លងមក លោក ត្រាំ ធ្លាប់អំពាវនាវឱ្យអ៊ុយក្រែន ដោះដូរទឹកដីជាមួយរុស្ស៊ី ដើម្បីប្ដូរយកសន្តិភាព។
លោក ត្រាំ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ បែបនេះបន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៃមេដឹកនាំពិភពលោក។
លោក បានលើកឡើងថា ខ្ញុំគិតថា អ៊ុយក្រែន ដោយមានការគាំទ្រពីសហភាពអឺរ៉ុប នឹងអាចយកឈ្នះនៅសមរភូមិ ហើយបានទឹកដីត្រឡប់មកវិញ។
លោក បន្តថា ជាមួយនឹងពេលវេលា ការអត់ធ្មត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីអឺរ៉ុប និងជាពិសេសណាតូ ដែលផ្ដល់លទ្ធភាពពេញលេញសម្រាប់អ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ត្រាំ បានបង្ហាញការគាំទ្រលើអ៊ុយក្រែន ដោយផ្ទុយពីអ្វីដែលលោក លើកឡើងពីមុនដែលហាក់ដូចជាមិនទុកចិត្ត និងរិះគន់ការសម្រេចចិត្តមួយចំនួនរបស់លោក ហ្សេលេនស្គី៕

ដោយ៖ ពេជ្រ