លោកប្រធានាធិបតី Vladimir Zelensky បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយថា អ៊ុយក្រែន នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រសិនបើបទឈប់បាញ់ត្រូវបានសម្រេចក្នុងពេលណាមួយ។

លោក Zelensky បានលើកឡើងថា យើងត្រូវការធានាសន្តិសុខសម្រាប់ការបោះឆ្នោត។ យើងត្រៀមខ្លួនរួចជាស្រេច ប្រសិនបើយើងមានបទឈប់បាញ់ ទោះបីជាវាពិបាកយោងទៅតាមរដ្ឋធម្មនុញ្ញរបស់យើងក៏ដោយ។ យើងត្រូវការការធានាសន្តិសុខជាមុន។
នៅក្នុងប្រទេសអ៊ុយក្រែន ទាំងការបោះឆ្នោតសភា និងប្រធានាធិបតី មិនត្រូវបានធ្វើឡើង អំឡុងមានច្បាប់អាជ្ញាសឹកនោះទេ។ អ៊ុយក្រែន បានប្រកាសច្បាប់អាជ្ញាសឹក នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ អំឡុងមានជម្លោះជាមួយរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តែងតែលើកឡើងម្តងហើយម្តងទៀតអំពីភាពមិនស្របច្បាប់របស់លោក Zelensky ដែលបន្តកាន់អំណាចទាំងហួសអាណត្តិ៕

ដោយ៖ ពេជ្រ