អនុវរៈសេនាតូច​ ៨៩១​ លោក​វរសេនីយ៍​ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ ជា​អ្នកនាំ​ទំទិញគេចពន្ធពី​ប្រទេសថៃ​ចូលមក​កម្ពុជា​

បន្ទាយមានជ័យ​៖នៅវេលាម៉ោង១៧ និង៣០នាទី  ថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋាន  កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែតចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះ​បង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតរួមមាន​ ៖​

១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស

២-ទូកស្មាច់ ចំនួន០១

៣-រថយន្ត​ចំនួន​ ២គ្រឿង​

ដោយឡែក​លោកវរសេនីយ៍ទោ​ ពៅ​ វុទ្ធី​ ហៅ​ ធីស្នា​ បាន​រត់គេចខ្លួន​ ។

បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងយើងបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

សំណូមពរ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គ​ស្នងការ​នគរបាលជាតិ​ និង​ ឯកឧត្ដម​ អភិសន្តិបណ្ឌិ​ត​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ មេត្តា​ពិនិត្យ​ករណីនេះផង​ បេី​សិនជា​បាន​ប្រព្រឹត្ត​ដូច​របាយការណ៍បង្ក្រាប​របស់​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ និង​ កងកម្លាំង​កងពលតូចលេខ​ ៥១​ មែន​ គួរ​តែ​បណ្ដេញ​ចេញ​ពី​ក្របខណ្ឌហេីយ​ ។  ប្រជា​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​កំពុង​ធ្វេី​ពហិការ​ប្រេីប្រាស់ផលិតផលថៃ​ បែជា​លោក​ជា​មន្ត្រី​ការពារ​ព្រំដែន​ជាអ្នកនាំចូលមកដោយខ្លួនឯងទៅវិញ​ ។

Written by 

Related posts

Leave a Comment