គិតត្រឹមពេលនេះក្លិប២នៅលីគកំពូលកម្ពុជា មិន​ទាន់​មាន​ពិន្ទុសោះ ​

ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ និង អាយ អេស អាយ ដង្កោសែនជ័យ ជាក្រុម​​មិន​ទាន់​មាន​ពិន្ទុសោះ ឆ្លងកាត់ ៣ប្រកួត​រួម​មក នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ឆ្លងកាត់ ៣ប្រកួត​រួច​មក ប្រកួត​ទី១ ចាញ់​បឹង​កេត ២-០ ប្រកួត​ទី២ ចាញ់​វិសាខា ៣-២ ប្រកួត​ទី៣ ចាញ់​ភ្នមពេញ​ក្រោន ៤-៣។

​ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ឆ្លងកាត់ ៣ប្រកួត​រួច​មក ចាញ់​គិរីវង់​សុខសែនជ័យ ២-១ ប្រកួត​ទី២ ចាញ់ណាហ្គាវើលដ៍ ៣-០ និង​ប្រកួត​ទី៣ ចាញ់ អង្គរថាយហ្គឺរ ៨-០៕

Written by 

Related posts

Leave a Comment