ថៃ៖ យោងតាមកាសែតថៃរាយការណ៍ថា ព្យុះកាជីគីបានចាប់បន្តវាយប្រហារខេត្តថៃប្រមាណជាង ៥០ ខេត្ត ដោយបង្កឲ្យកើតមានព្យុះភ្លៀង និងទឹកជន់លិចភ្លាមៗបណ្តាលឲ្យជន់លិចនិងផ្តាច់ផ្លូវ ផ្ទះ និងទឹកកើនឡើងកម្ពស់ជាច្រើនម៉ែត្រ។ តាមរយៈវីដេអូដែលថតបានដោយពលរដ្ឋថៃនៅក្នុងខេត្តម៉ែហុងស៊ុនគេឃើញទឹកជំនន់បានលេបត្របាក់អូសយករថយន្ត Pick up មួយគ្រឿងហូរទៅតាមកម្លាំងនៃទឹកជំនន់ក្នុងនោះមានផ្ទះសម្បែង ចម្ការ និងដំណាំថៃជាច្រើនរយហិកតារងការខូចខាតស្ទើរតែទាំងស្រុង។

តាមកាសែតថៃបានបញ្ជាក់ថា ព្យុះកាជីគីបានវាយប្រហារដល់ខេត្តថៃម៉ែហុងស៊ុននៅម៉ោង ៤ ទាបភ្លឺដោយមិនបានជូនដំណឹងហើយភ្លៀងបានកើនឡើងខ្លាំងនិងហូរផ្តាច់ផ្លូវព្រមទាំងលិចផ្ទះសម្បែង និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។
អាជ្ញាធរក្នុងតំបន់រងគ្រោះបានព្រមានទៀតថាព្យុះនឹងបន្តវាយប្រហារបន្តទៀតដែលជំរុញឲ្យពលរដ្ឋខ្លួនស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន៕


ដោយ៖ ពេជ្រ