​អភិបាលខេត្តតាកែវ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង ២៣៧៨បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៣៧៨បណ្ណ ជូនម្ចាស់កម្មសិទ្ធិករ នៅភូមឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះក៏បានធ្វើការជំរុញ និងរំលឹកទៅដល់ក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លី ត្រូវសហការជាមួយអាជ្ញាធរ មូលដ្ឋាន ពិសេសមន្ទីរពាក់ព័ន្ធ ត្រូវសម្របសម្រួលធ្វើយ៉ាងណាពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង ផ្ដល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស ងាយស្រួលប្រជាពលរដ្ឋយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ផ្សេងៗ ។

លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បានឱ្យដឹងថា ខេត្តតាកែវ មាន ១០ស្រុកក្រុង ១០០ឃុំសង្កាត់ និង ១១២១ភូមិ បានអនុវត្តបញ្ចប់ ចំនួន ៣ស្រុក ៧៧ឃុំ ៩៩៦ភូមិ កំពុងអនុវត្តចំនួន ១២១ភូមិ ក្នុងនោះឃុំចំនួន២៣ និងនៅសល់ ៤ភូមិ មិនអាចវាស់វែងបាន ២ភូមិ ដោយជាប់ពាក់ព័ន្ធលេខាធិការដ្ឋានកិច្ចការព្រំដែន និងស្ថិតក្នុងគម្របព្រៃឈើឆ្នាំ២០០២ និងមានក្រុមចុះបញ្ជីសរុបចំនួន ១០ក្រុម សរុប ចំនួន ២៣៥នាក់ ក្នុងនោះមន្រ្តីក្របខណ្ឌមន្ទីរ និងភូមិបាលចំនួន ៧០នាក់ មន្រ្តីស្មគ្រចិត្ត ចំនួន ១៦៥នាក់។ ក្នុងនោះ បានប្រមូលទិន្នន័យក្បាលដី បានចំនួន ១.០២៨.០២៧ក្បាលដី ស្មើនឹង ៩៩.៦៤% នៃផែនការ, បិទផ្សាយចប់ បានចំនួន ៩៥២,២២១ក្បាលដី, ចេញបណ្ណបានចំនួន ៩១១,៩៣២ក្បាលដី, ចែកបណ្ណដល់ដៃ ប្រជាពលរដ្ឋ បានចំនួន ៨៤៨,៦២៤បណ្ណ៕តាកែវ

Written by 

Related posts

Leave a Comment