ថ្ងៃនេះ មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ឧត្តមសេនីយ៍ឯក ពៅ ហេង នឹងជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាតក្លាង ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលនឹងរៀបចំឡើងនៅច្រកអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកសរី ម៉ាលី សុជាតា ឱ្យដឹងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃនេះ៕



រូបថតឯកសារ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា