យោងតាមប៉ូលីសរដ្ឋញូវយ៉ក បានឱ្យដឹងថា មនុស្ស ៥ នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍មួយគ្រឿង បើកធ្លាក់ផ្លូវហាយវ៉េ New York Thruway នៅភាគខាងលិចទីក្រុងញូវយ៉ក។

ប៉ូលីស បាននិយាយថា ឡានក្រុងនេះត្រឡប់មកពីរមណីយដ្ឋានទឹកធ្លាក់ Niagara នៅតាមព្រំដែនសហរដ្ឋអាមេរិក-កាណាដា ឆ្ពោះមកក្រុងញូវយ៉កនេះ ហើយក៏ជួបឧបទ្ទវហេតុតែម្ដង។
យោងតាមប៉ូលិស បានឱ្យដឹងថា ជនរងគ្រោះភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ចិន និងហ្វីលីពីន។
អភិបាលក្រុងញូវយ៉ក លោក Kathy Hochul បាននិយាយថា មន្ត្រីក្នុងតំបន់ កំពុងធ្វើការដើម្បីជួយសង្គ្រោះ។
រថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈរបាយការណ៍ពីចំនួនភ្ញៀវទេសចរណ៍សរុប មិនត្រូវបានបញ្ជាក់៕

ដោយ៖ ពេជ្រ