សន្តិភាពប្រហែលជាមិនអាចនោះទេ ខណៈរុស្ស៊ី​-អ៊ុយក្រែន កំពុងចោទគ្នាទៅវិញទៅមក

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានចោទប្រកាន់ប្រទេសរុស្ស៊ីថា កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ក្នុងការរារាំងកិច្ចប្រជុំបញ្ចប់សង្រ្គាម។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមជំរុញមេដឹកនាំទាំង ២ ឱ្យចរចាគ្នា ប៉ុន្តែលោក ថាវាប្រៀបដូចជាប្រេង និងទឹកខ្មេះ ពួកគេមិនសូវចុះសម្រុងគ្នាទេ។

ទន្ទឹមនោះ យោងតាម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា លោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីជួបមេដឹកនាំអ៊ុយក្រែន សម្រាប់កិច្ចប្រជុំកំពូល។

លោក បានចោទប្រកាន់លោក ហ្សេលេនស្គី វិញថា អ្វីគ្រប់យ៉ាងមកពីអ៊ុយក្រែន ខ្លួនឯងនោះទេ។

គួរបញ្ជាក់ថា ជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះ តែងតែមានការសម្របសម្រួល តាមរយៈកិច្ចប្រជុំការទូត និងជំនួបកំពូលផ្សេងៗ ប៉ុន្តែភ្លើងសង្គ្រាមនៅតែមិនរលត់ ដោយសារតែចង់បានផលប្រយោជន៍រៀងៗខ្លួន៕

ដោយ៖ ពេជ្រ    

Written by 

Related posts

Leave a Comment