បញ្ចប់គោរមងារ ឧកញ៉ា ពីលោកស្រី ឆេង ស្រីរ័ត្ន (ហៅ Love Riya) តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់គោរមងារនេះ ក្រោយទទួលរងនូវបទចោទចំនួន២ ទី១. ញុះញុងអោយមានការរើសអើង ទី២. ធ្វើអោយខូចទឹកចិត្តកងទ័ព។
ក្រៅពីនោះមន្ដ្រីជំនាញក៏បានរកឃើញ ផលិតផល៤មុខ របស់អតីតឧកញ៉ា Love Riya មានផ្ទុកសារធាតុហាមឃាត់ ប៉ះពាល់សុខភាពនិងខូចតម្រងនោម៕



