ថ្លែងក្នុងសន្និសិទកាសែតមុនប៉ះព្រះខ័នរាជស្វាយរៀង ល្ងាចនេះ លោក Hiroki Ono គ្រូបង្វឹកក្លិប Shan United បាននិយាយថា “ការប្រកួតនៅល្ងាចនេះនឹងមិនងាយស្រួលឡើយ។ ហ្គេមនេះត្រូវលេងដោយប្រុងប្រយ័ត្ន។ ការរៀនសូត្រពីបទពិសោធកាលពីឆ្នាំមុន និងការត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ឆ្នាំនេះ។ ក្រុមគូប្រជែងនឹងពិបាកលេងជាងឆ្នាំមុន”។
សូមជម្រាបថាក្រុមម្ចាស់ផ្ទះ Shan United FC របស់មីយ៉ាន់ម៉ា នឹងបើកទ្វារពហុកីឡដ្ឋាន Thuwanna Stadium, Yangon ទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងការប្រកួតវគ្គសន្សុំពិន្ទុពូល B នៃពានរង្វាន់ ASEAN Club Championship (Shopee Cup) 2025-26 នៅវេលាម៉ោង៦:៣០ ល្ងាច (ម៉ោងនៅកម្ពុជា) ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន Shan United FC បានជួប ព្រះខ័នរាជស្វាយរៀង ៣ដង ក្នុងនោះឈ្នះម្ដង និងចាញ់ ២ដង ឈ្នះម្ដងនោះគឺនៅលើដីរបស់គេផ្ទាល់ផងដែរ។ ដូច្នេះយើងមើលថាតើល្ងាចនេះស្វាយរៀង អាចឈ្នះក្រុមម្ចាស់ផ្ទះបានដែរឬទេ៕
