ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹប Dewa United ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Challenge League 2025-2026 ប្រចាំតំបន់អាស៊ីខាងកើត ដែលមាន៨ក្រុម បែងចែកជា២ពូល ដូច្នេះក្លឹបភ្នំពេញក្រោន មិនអាចស្ថិតនៅក្នុងពូលជាមួយក្លឹបព្រះខ័នរាជស្វាយរៀង បាននោះទេ គឺក្លឹបភ្នំពេញក្រោនត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី
សម្រាប់ការចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ខណៈការប្រកួតនឹងចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ទី១ វិច្ឋកា ឆ្នាំ២០២៥៕
