ខេត្តស្ទឹងត្រែង ៖ ក្រុមកំណាយស្រាវជ្រាវបានរកឃើញ «ដើមឈើថ្ម»មួយដើម នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ លទ្ធផលកំណាយទើបបានតែ ១៧,៥ម៉ែត្រ នៅទ្បើយ ខណដើមឈើថ្មនេះ អាចមានប្រវែងប្រហែល២៥ម៉ែត្រ ឬវែងជាងនេះ ដោយការកំណាយមិនទាន់រួចរាល់នៅឡើយ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើមឈើនេះ មានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ដែលកប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម៕







