Zelensky ​​​ព្រមាន​លោក Trump ថា Putin និយាយកុហកទេ កុំជឿ​ពេក 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថាកិច្ចពិភាក្សារវាងលោក Donald Trump និងលោក Vladimir Putin ក្នុងសប្តាហ៍នេះនឹងផ្តោតលើបទឈប់បាញ់មួយ ហើយថាលោកបានព្រមាន Trump រួចហើយថា កុំសូវជឿលោក Putin ពេក គាត់កំពុងតែនិយាយបំផ្លើសអំពីបំណងប្រាថ្នារបស់គាត់ក្នុងការបញ្ចប់សង្រ្គាម។

លោក ថា “ ខ្ញុំបានប្រាប់ប្រធានាធិបតីអាមេរិក និងសហការីអឺរ៉ុបទាំងអស់ថា ពូ ទីន កំពុងនិយាយកុហក” លោកនិយាយបែបនោះនៅក្នុងសន្និសីទរួមនៅទីក្រុងប៊ែកឡាំងជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ។

លោក Zelensky បន្ថែមថា លោក ពូ ទីនកំពុងព្យាយាមដាក់សម្ពាធ មុនពេលកិច្ចប្រជុំនៅអាឡាស្កា តាមគ្រប់ផ្នែកនៃរណសិរ្សអ៊ុយក្រែន។ រុស្ស៊ីកំពុងព្យាយាមបង្ហាញថា ខ្លួនអាចកាន់កាប់អ៊ុយក្រែនទាំងអស់។ លោក Zelenskiy បានបន្ថែមទៀតថា លោកចង់បានកិច្ចប្រជុំមេដឹកនាំបី ដោយនិយាយថា បើគ្មានការពិភាក្សាអំពីអ៊ុយក្រែនទេ គេគួរតែដកទីក្រុង Kyiv ចេញ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment