លោក Oleg Starynskyi គ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន បាននិយាយអំពីការត្រៀមខ្លួនជាមួយ KasuKa FC ថា«នេះគឺជាការធ្វើដំណើរមកការប្រទេសប្រ៊ុយណេលើកទីមួយសម្រាប់យើង ហើយក៏ជាការប្រកួតផ្លូវការលក្ខណៈអន្តរជាតិលើកទីមួយផងដែរ ដូច្នេះខ្ញុំពិតជាមានអារម្មណ៍រំភើប។ ហើយខ្ញុំគិតថាការប្រកួតនេះនឹងក្លាយជាការប្រកួតដែលទាក់ទាញមួយ។
លោកថា វាគឺជាលើកទីមួយសម្រាប់យើងក្នុងការប្រកួត AFC Challenge League បើទោះបីជាយើងធ្លាប់លេងពានរង្វាន់ AFC CUP ក៏ដោយក្តី។ ខ្ញុំគិតថាបទពិសោធន៍នេះគឺមិនខុសគ្នាប៉ុន្មានទេ។ យើងចង់លេងតាមរបៀបរបស់យើង ហើយយើងក៏ចង់លេងប្រកួតដោយទំនុកចិត្ត ការគ្រប់គ្រងបាល់ និងការបង្កើតឪកាសឲ្យបានច្រើនផងដែរ។
លោកបន្តថា ពួកគេគឺជាក្រុមល្អមួយ យើងបានដឹងពីចំនុចខ្លាំងរបស់គេនោះគឺតំបន់ប្រយុទ្ធ ដូច្នេះយើងរំពឹងថាវាគឺជាការប្រកួតដ៏ពិបាកមួយ។ យើងចង់បញ្ចប់អ្វីៗគ្រប់យ៉ាងមុនម៉ោងបន្ថែម។ ខ្ញុំគិតថានេះគឺជាការប្រកួតប្រជែងថ្មីមួយសម្រាប់យើង ហើយយើងក៏ចង់បង្ហាញ និងត្រូវការជ័យជម្នះដើម្បីឡើងទៅវគ្គចែកពូលផងដែរ។»
សូមជម្រាបថា ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវតតាំងជាមួយក្រុមម្ចាស់ផ្ទះ Kasuke FC របស់ប្រ៊ុយណេក្នុងវគ្គជម្រុះបឋមពានរង្វាន់ AFC Challenge League នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩:១៥នាទីយប់ នៅកីឡដ្ឋាន Hassanal Bolkiah ខណៈការប្រកួតធ្វើឡើងតែមួយជើងប៉ុណ្ណោះ៕
