កីឡាករជឺជិតស៊ូជម្រើសជាតិកម្ពុជា២រូប រួមមានកីឡាករ គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា បានចេញដំណើរកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ ២០២៥ នៅទីក្រុង ឈិនទូ សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា ព្រឹត្តិការណ៍ The 2025 World Games មានរយៈពេល ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥៕
